មានសមាធិ មានសិទ្ធិ

លោក Warren Buffet និងលោក Bill Gates បានជជែកគ្នានៅក្នុងពិធីជប់លៀងមួយ ពេលនេះមានអ្នកគ្រប់គ្រងម្នាក់សួរថា តើអ្វីគឺជាគុណសម្បត្តិសំខាន់បំផុតសម្រាប់ការងារធុរកិច្ច?
អ្នកធុរកិច្ចដែលទទួលបានជោគជ័យទាំងពីររូបបែរទៅរកអ្នកសួរសំណួរ រួចហើយនិយាយថា ឆ្លាតវៃក្នុងការផ្តោតសំខាន់ទៅរឿងសំខាន់។
ក្នុងពិភពលោកមួយដែលពោរពេញទៅដោយវត្ថុរំខានជាច្រើនដូចជា អ៊ិនធឺណេត ហ្វេសបុក ទូរស័ព្ទ និងសំឡេងផ្ញើសារតឹងតុង ចុះឡើងៗ និងជាពិសេសមនុស្សប្រើរបស់ទាំងនេះនៅជុំវិញអ្នក ធ្វើឱ្យអ្នកបាត់បង់សមាធិចិត្ត បាត់បង់ភាពម្ចាស់ការ ភ្លេចគោលដៅដែលខ្លួនចង់ដើរទៅ ឬរាររែកចិត្តព្រោះគ្មានអ្នកយល់ចិត្ត មានតែអ្នកបបួលឱ្យលេងល្បែងកំសាន្តឥតប្រយោជន៍។ អ្នកមិនអាចក្លាយជាមនុស្សខ្លាំងដោយបណ្តោយឱ្យវត្ថុរំខាន និងមនុស្សទាំងនោះនៅជុំវិញអ្នកបានឡើយ។
តាមពិតទៅជោគជ័យពិតប្រាកដនៅក្នុងជីវិតបានមកពីការអភិវឌ្ឍសមត្ថភាពនៃការមានសមាធិចំពោះពេលវេលា ការយកចិត្តទុកដាក់ និងសមត្ថភាពក្នុងការធ្វើការងារ និងភារកិច្ចបន្តិចបន្តួចដែលអាចសាងភាពខុសគ្នាដល់ជោគជ័យនៅក្នុងការងាររបស់អ្នក។ នេះគឺជាវត្ថុបំណងពិតប្រាកដក្នុងការកំណត់លទ្ធផលសំខាន់ និងការកំណត់មាត្រដ្នានក្នុងការធ្វើការងារ។
យើងអាចគ្រប់គ្រងពេលវេលាបានដោយជោគជ័យដោយគ្រាន់តែឆ្លើយសំណួរមួយប៉ុណ្ណោះគឺ៖ តើអ្វីដែលមានតម្លៃបំផុតចំពោះពេលវេលារបស់ខ្ញុំក្នុងខណៈនេះ? ពេលខ្លះនិយមន័យដែលល្អបំផុតនៃការគ្រប់គ្រងពេលវេលាអាចជាសមត្ថភាពក្នុងការគ្រប់គ្រងពេលវេលាទៅតាមលំដាប់នៃហេតុការណ៍របស់អ្នក ដែលសមត្ថភាពក្នុងការគ្រប់គ្រងពេលវេលាតាមលំដាប់នេះនឹងធ្វើឱ្យអ្នកដឹងច្បាស់ថា តើអ្វីដែលអ្នកនឹងធ្វើមុនគេ អ្វីដែលអ្នកនឹងធ្វើបន្ទាប់ និងអ្វីដែលអ្នកនឹងមិនធ្វើឡើយ។ ការគ្រប់គ្រងពេលវេលាគឺជាគន្លឹះសំខាន់ក្នុងការបន្ថែមប្រសិទ្ធិភាពនៃការធ្វើការងាររបស់អ្នកឱ្យបានទ្វេដង ឬច្រើនដងជាងនេះ។ ហើវាក៏មានន័យថា គឺជាការបន្ថែមប្រសិទ្ធិភាពនៃការធ្វើការងាររបស់បុគ្គលិករបស់អ្នកដែរ។

Share on Google Plus

About Unknown

My name is Horn Ken. I design this blog with purpose to share leadership development tips and also working to find greatest sources for leadership building. I hope users benefit from this blog as I do. Please kindly share it if you find my article useful!