អ្នកគ្រប់គ្រងល្អ ចូលចិត្តសួរសំណួរល្អ

ចំណុចចាប់ផ្តើមនៃការទទួលជោគជ័យប្រកបដោយប្រសិទ្ធិភាពគឺ ការសួរនិងឆ្លើយសំណួរដែលត្រឹមត្រូវម្តងហើយម្តងទៀត។ ការឆ្លើយសំណួរទាំងនោះនឹងអាចជយយឱ្យអ្នកអាចសង្កេតមើលកូនចៅបានគ្រប់ពេល ព្រោះអ្នកគ្រប់គ្រងដ៏ល្អនឹងពិចារណាទៅលើការឆ្លើយសំណួរសំខាន់ៗ។
សំណួរសំខាន់ៗសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាពគឺ៖
១. ហេតុអ្វីក្រុមហ៊ុនត្រូវចំណាយប្រាក់ឱ្យអ្នក? អ្នកគ្រប់គ្រងដ៏ល្អនឹងផ្តល់ភាពសំខាន់ទៅលើលទ្ធផលជាខ្លាំង មិនមែនផ្តល់ភាពសំខាន់ទៅលើដំណើរការ ឬសកម្មភាពទេ ព្រោះពួកគេផ្តោតទៅលើលទ្ធផលដែលខ្លួនត្រូវគេជួល មកឱ្យធ្វើការ ថាតើខ្លួនត្រូវគេជួលមកដើម្បីធ្វើការអ្វីឱ្យបានជោគជ័យ?
២. តើស្នាដៃដែលមានលក្ខណៈពិសេសដែលអ្នកអាចធ្វើបានគឺអ្វីខ្លះ? តើអ្វីដែលអ្នកធ្វើបាន និងមានតែអ្នកម្នាក់គត់ដែលអាចធ្វើវាឱ្យអង្គភាពរបស់អ្នក? ហើយបើអាចធ្វើបានល្អ តើនឹងអាសាងភាពខុសគ្នា ប្រកបដោយន័យសំខាន់ដែរឬទេ?
៣. តើអ្នកកំពុងព្យាយាមធ្វើអ្វី និងអ្នកព្យាយាមធ្វើដូចម្តេច? ត្រូវវិភាគការងាររបស់អ្នក និងសួរថា ហេតុអ្វីទើបអ្នកធ្វើការងារនេះ ហើយហេតុអ្វីអ្នកមិនធ្វើការងារផ្សេង? មនុស្សភាគច្រើនចំណាយពេលរបស់ពួកគេស្ទើរទាំងអស់ទៅលើការងារដែលមិនសូវមានប្រសិទ្ធិភាព និងគ្មានតម្លៃ។ ចំណែកការងារដែលមានតម្លៃ គេបែជាចំណាយពេលតិចតូចទៅវិញ។ អ្នកគ្រប់គ្រងដ៏ល្អនឹងប្រមូលសមាធិទៅលើអ្វីដែលពួកគេធ្វើតែប៉ុន្មានយ៉ាងបុណ្ណោះ ហើយបើអាចធ្វើបានល្អខ្លាំងនោះនឹងអាចសាងភាពខុសគ្នាយ៉ាងពិតប្រាកដ។
៤. តើអ្វីទៅដែលជាសេចក្តីសន្និដ្ឋានរបស់អ្នក? អ្នកត្រូវសួរសំណួរនេះដើម្បីសេចក្តីសន្និដ្ឋានរបស់អ្នកថា តើនឹងទៅជាយ៉ាងណាប្រសិនបើសេចក្តីសន្និដ្ឋានរបស់អ្នកមិនត្រឹមត្រូវ? តើអ្នកនឹងធ្វើដូចម្តេចបើវាខុស?
៥. តើមានវិធីអ្វីប្រសើរជាងនេះឬទេ? មិនថាថ្ងៃនេះអ្នកកំពុងធ្វើអ្វីនោះទេ វាអាចមានវិធីដែលប្រសើរជាងនេះដើម្បីសម្រេចគោលដៅនោះមិនខាន។ ដូច្នេះអ្នកត្រូវបើកចិត្តឱ្យទូលាយ និងញញឺមចាំអ្វីៗថ្មីផង។
សួរសំណួរទាំងនេះទៅខ្លួនឯង និងបុគ្គលិកប្រកបដោយទំនុកចិត្ត និងភាពម៉ឹងម៉ាត់ ហើយកាន់តែស៊ីជម្រៅទៅទៀត ព្រមទាំងរៀនទទួលចំណេះដឹងថ្មីៗ បន្ទាប់មកយកចម្លើយទាំងនោះមកត្រិះរិះពិចារណាឱ្យល្អិតល្អន់ ដើម្បីក្រេបយកចំណេះដឹងពិត និងបទពិសោធន៍ថ្មីដែលទាំងនេះនឹងកសាងប្រសិទិ្ធភាព និងការគ្រប់គ្រងរបស់អ្នកឱ្យកាន់តែមានតម្លៃ និងរុងរឿងជានិច្ច។
Share on Google Plus

About Unknown

My name is Horn Ken. I design this blog with purpose to share leadership development tips and also working to find greatest sources for leadership building. I hope users benefit from this blog as I do. Please kindly share it if you find my article useful!