បុរសចំណាស់ និង ថូប្រេះស្រាំ

បុរសចំណាស់ជនជាតិ ចិន ម្នាក់មានថូពីរធ្វើពីដីឥដ្ឋ ដែលគាត់ប្រើសម្រាប់រែកទឹកជារៀងរាល់ថ្ងៃ។ ថូមួយមានសភាពប្រេះស្រាំ ហើយថូមួយទៀតមានលក្ខណៈល្អដែលអាចផ្ទុកទឹកបានពេញ។ ក្នុងពេលរែកទឹកចម្ងាយឆ្ងាយពីអូរមកដល់ផ្ទះវិញ ថូដែលប្រេះស្រាំអាចនៅសេសសល់ទឹកតែពាក់កណ្តាល ប៉ុណ្ណោះ។
បុរសចំណាស់រែកទឹកបែបនេះជារៀងរាល់ថ្ងៃរយៈពេល ២ឆ្នាំ ដោយយកទឹកមកដល់ផ្ទះតែមួយថូកន្លះប៉ុណ្ណោះ។ ជាការពិត ថូល្អមានមោទនភាពចំពោះសមិទ្ធផលរបស់ខ្លួន។ ប៉ុន្តែ ថូប្រេះស្រាំមានការអៀនខ្មាស់ចំពោះភាពមិនល្អឥតខ្ចោះរបស់ខ្លួន ហើយមានអារម្មណ៍អាណិតអាសូរខ្លួនឯង ដែលអាចយកទឹកបានតែពាក់កណ្តាល។ បន្ទាប់ពីរយៈពេល ២ឆ្នាំនេះ ថូប្រេះស្រាំចាត់ទុកថាជាការបរាជ័យដ៏ជូរចត់របស់ខ្លួន ហើយបាននិយាយទៅកាន់បុរសចំណាស់ថា «ខ្ញុំមានការអៀនខ្មាស់ ដោយហេតុថាស្នាមប្រេះផ្នែកខាងខ្ញុំធ្វើឱ្យទឹក ជ្រាបចេញ នៅពេលធ្វើដំណើរត្រឡប់មកផ្ទះវិញ»។
បុរសចំណាស់ញញឹមរួចនិយាយថា «តើឯងបានសង្កេត ឃើញទេថា មានផ្កានៅតាមដងផ្លូវផ្នែកខាងឯង ប៉ុន្តែគ្មានផ្កាទេ នៅតាមដងផ្លូវផ្នែកខាងថូមួយទៀត?»។ «នេះក៏ព្រោះតែខ្ញុំ ដឹងថាថូឯងមានស្នាមប្រេះ ដូច្នេះខ្ញុំព្រួសពូជផ្កានៅតាមដងផ្លូវ ផ្នែកខាងថូឯង ហើយជារៀងរាល់ថ្ងៃនៅពេលខ្ញុំរែកទឹកត្រឡប់មកផ្ទះវិញ ថូឯងបានស្រោចលើផ្កាទាំងនោះជារៀងរាល់ថ្ងៃ»។ «រយៈពេល២ឆ្នាំនេះ ខ្ញុំបានបេះផ្កាដ៏ស្រស់ស្អាតទាំងនោះមកតែងលម្អលើតុ។ បើគ្មានថូប្រេះស្រាំដូចជាឯងទេ ក៏គ្មានភាពស្រស់ស្អាត ដើម្បីលម្អផ្ទះនោះទេ»។
យើងម្នាក់ៗមានចំណុចខ្វះខាតដោយឡែកពីគ្នារៀងៗខ្លួន។ ប៉ុន្តែគឺចំណុចខ្វះខាតទាំងអស់ដែលយើងរាល់គ្នាមាននោះហើយ ដែលធ្វើឱ្យជីវិតយើងទាំងអស់គ្នារស់នៅជុំគ្នា គួរឱ្យចាប់អារម្មណ៍ និង រីកចម្រើនបែបនេះ។ អ្នកត្រូវតែទទួលយក មនុស្សម្នាក់ ក្នុងនាមគេជាខ្លួនគេ ហើយស្វែងរកចំណុចល្អ ដែលគេទាំងនោះមាន។
ដូច្នេះ ជូនចំពោះមិត្តភ័ក្តិជាថូប្រេះស្រាំទាំងឡាយ សូមសំណាងល្អ ហើយកុំភ្លេចស្រង់ក្លិនផ្កានៅតាមដងផ្លូវដែល អ្នកធ្វើដំណើរផង!
[ដកស្រង់ពី កំពីង ដូង]
Share on Google Plus

About Unknown

My name is Horn Ken. I design this blog with purpose to share leadership development tips and also working to find greatest sources for leadership building. I hope users benefit from this blog as I do. Please kindly share it if you find my article useful!