បុគ្គលពាល

មិត្រជាទីស្រឡាញ់!
បុគ្គលពាលជាបុគ្គលល្ងង់ខ្លៅ អាក្រក់កាចសាហាវ ឬជាបុគ្គលដែលកាត់បង់នូវប្រយោជន៍ ២ យ៉ាងគឺ៖
១. ប្រយោជន៍ខ្លួនឯង ១
២. ប្រយោជន៍អ្នកដទៃ ១
និងកាត់បង់នូវប្រយោជន៍ ២ យ៉ាងផ្សេងទៀតគឺ៖
១. ប្រយោជន៍ក្នុងបច្ចុប្បន្នជាតិនេះ ១
២. ប្រយោជន៍ក្នុងបរលោក ១
បុគ្គលពាលនោះឥតស្គាល់គុណទោស ឥតស្គាល់ខុសត្រូវអ្វីទេ ការរស់នៅមិនប្រកបដោយបញ្ញា រស់នៅដោយហេតុត្រឹមតែការដកដង្ហើមចេញចូល ឥតចេះធម៌បណ្ឌិតអ្វីសោះឡើយ ជាអ្នកប្រកបដោយអកុសលកម្មបទ ១០ យ៉ាង រស់នៅបង្កភាពភាពអនាធិបតេយ្យអសន្តិសុខដល់សង្គមគួរឱ្យខ្លាចដូចសត្វអាសិរពិស កាលណាបុគ្គលឃើញហើយ តែងដើរចៀសរាងមិនចង់ឱ្យជួបព្រោះខ្លាចវាបង្កគ្រោះថ្នាក់ដល់ខ្លួន។
យ៉ាងមិញ នៅពេលដែលគេឮថាម្តុំណាមានបុគ្គលពាល ឬក្មេងពាល ដែលយើងហៅថាជើងកាង ឬក្រុមបងធំ គេតែងគេចចៀសវាងមិនចង់ជួប ឬមិនចង់ទៅទីឋាននោះក៏យ៉ាងនោះ។

Share on Google Plus

About Unknown

My name is Horn Ken. I design this blog with purpose to share leadership development tips and also working to find greatest sources for leadership building. I hope users benefit from this blog as I do. Please kindly share it if you find my article useful!