ការសេពគប់

មិត្រជាទីស្រឡាញ់!
ការសេពគប់បានដល់ការបង្អោនចិត្តស្និទ្ធស្នាលរាប់រកគ្នា សមាគមគ្នាក្នុងឋានៈជាមិត្ររួមការងារ ជាមួយគ្នាខ្លះ ក្នុងឋានៈជាមិត្រចូលចិត្តគោរពរាប់អានគ្នាខ្លះ។ មនុស្សគ្រប់រូបតែងមានការសេពគប់គ្នាទៅវិញទៅមក គ្រប់ឋានៈនៅក្នុងស្រទាប់សង្គម រាប់ចាប់តាំងពីកសិករ សិស្សានុសិស្ស មន្ត្រីរាជការ ព្រះសង្ឃ អ្នកដឹកនាំ និងក្រុមមនុស្សជាច្រើនទៀត។

អ្វីដែលប្លែកគឺការរាប់អានគ្នាខ្លះមានចំណងរឹតចងយ៉ាងរឹងមាំ និងយូរខែថ្ងៃ រីឯមិត្តភាពខ្លះទៀតគឺមានអាយុមិនយូរឡើយ។ យើងរយៈយូរ ឬឆាប់ ល្អក់កករ និងល្អុកល្អើនវាអាស្រ័យទាំងស្រុងទៅហឫទ័យរបស់បុគ្គលនីមួយៗ តើពួកគេមានការស្មោះស្ម័គ្រចំពោះមិត្តខ្លាំងប៉ុណ្ណា។

អ្នកខ្លះសេពគប់ស្រឡាញ់រាប់អានគ្នា តែពេលគេនៅជាមួយគ្នាឃើញមុខគ្នាលុះដល់ពេលបែកគ្នា គេក៏រសាយចិត្តឈប់នឹកនាគ្នាដូចពាក្យចាស់ថា ឃ្លាតកាយណាយចិត្ត ដូច្នេះក៏មាន ចំណែកអ្នកខ្លះទៀតគេសេពគប់រាប់អានគ្នាយូរអង្វែងរហូតអស់មួយជីវិតក៏មាន។

មិត្រទាំងឡាយ! នៅក្នុងទ្រឹស្តីព្រះពុទ្ធសាសនាការសេពគប់គឺជារឿងដែលព្រះពុទ្ធទ្រង់សម្តែងអាទិភាព (នៅក្នុងមង្គលសូត្រ) ព្រោះថាបើសេពគប់ត្រូវគឺសេពគប់ បុគ្គលជាបណ្ឌិត សប្បុរសជន រមែងនាំមកនូវសេចក្តីសុខ សេចក្តីចម្រើន ប៉ុន្តែផ្ទុយទៅវិញបើបុគ្គលសេពគប់ខុសគឺសេពគប់បុគ្គលពាល ទុរជនក៏ជាហេតុដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីទុក្ខទោសគ្រោះថ្នាក់ដល់ខ្លួន ឬដល់ជីវិតក៏មនា។

ការសេពគប់នេះមានអំណាចក្រែលែង អាចទាញបុគ្គលដែលសេពគប់នោះឱ្យធ្លាក់ក្នុងអំណាចខ្លួនបាន បើសេពគប់មនុស្សល្អ នោះមិត្រនឹងក្លាយទៅជាមនុស្សល្អ តែបើសេពគប់មនុស្សអាក្រក់នោះមិត្រ នឹងក្លាយទៅជាមនុស្សអាក្រក់ដែរ។

ហេតុដូចនេះហើយមុននឹងសេពគប់ មិត្រត្រូវប្រយ័ត្នឱ្យមែនទែន ត្រូវចេះបែងចែករវាងបណ្ឌិត និងពាលព្រោះបុគ្គលពីរពួកនេះកាលបើមិត្រសេពគប់ហើយ មិត្រនឹងទទួលបាននូវលទ្ធផលពីរយ៉ាងខុសគ្នាដែរ។
Share on Google Plus

About Unknown

My name is Horn Ken. I design this blog with purpose to share leadership development tips and also working to find greatest sources for leadership building. I hope users benefit from this blog as I do. Please kindly share it if you find my article useful!