អ្នកខ្លះខំជួយគេអស់ច្រើនណាស់ ស្រាប់តែទទួលរឿងមិនគួរគប្បីត្រឡប់មកវិញ ខំជួយគេអស់លុយអស់កាក់ អស់ពេលវេលាមិនស្ទើរទេ តែចុងក្រោយ ដល់ត្រើយសោយគូថដាក់។ បើអ្នកជួយអ្នកដទៃ ទម្លាប់តាំងចិត្តជួយគេដោយចិត្តស្អាតបរិសុទ្ធ ចង់ឱ្យគេបានសុខ មិនចង់បានការតបស្នងត្រឡប់មកវិញទេ។
អ្នកបានបុណ្យច្រើន ហើយមិនសូវខកចិត្តទេ បើអ្នកធ្វើល្អហើយ គេដឹងគុណអ្នកជាបុណ្យរបស់គេ តែបើគេមិនដឹងទេ ឬពេលខ្លះ គេរមិលគុណដាក់អ្នកថែមទៀត នោះជាបាបរបស់គេ។ ចំណែកអ្នកបានធ្វើបុណ្យរួចហើយ មិនប្រាកដថាមនុស្សដែលយើងជួយនឹងតបស្នងសងគុណយើងវិញទេ។ តែបុណ្យអ្នកនៅតែជាបុណ្យរបស់អ្នក ថ្ងៃណាមួយបុណ្យនឹងឱ្យផលវិញមិនខាន។ ហើយអាចជាអ្នកដទៃផ្សេងទៅវិញទេដែលជួយអ្នកនោះ។ បើអ្នកជួយដោយសេចក្តីប្រាថ្នាចង់បានការតបស្នងសងគុណ មិនសូវបានបុណ្យទេ តែបើជួយដោយអនុគ្រោះ ដោយចិត្តមេត្តា ជួយដោយសុទ្ធចិត្ត អ្នកបានទាំងសប្បាយចិត្តទាំងបុណ្យច្រើន។