១. រកកន្លែងដែលខ្លួនចូលចិត្តរៀន (Find a suitable
place for your study)
បរិយាកាសខាងក្រៅអាចមាឥទ្ធិពលដល់ខួរក្បាល ដូច្នេះរកកន្លែងដែលខ្លួនរៀនចូល។
ត្រជាក់ ស្ងាត់ មានរបៀបរៀបរយល្អ អាចនាំឲ្យចិត្តចង់រៀន។
២. រំលឹកមេរៀនជារៀងរាល់ថ្ងៃ (Review Your Notes Regularly)
កំុទុកចោល កំុអាងខ្លួនឯងឆ្លាត រៀនសូត្របន្តិចម្ដងៗ
ជារៀងរាល់ពេល។ ចំណេះដឹងកើនបន្តិចម្ដងៗ ដូចទឹកត្នោតស្រក់ម្ដងមួយដំណក់ តែធ្វើឲ្យពេញបំពង់បាន។
កំុទម្លាប់ខ្ជិល
មើលមេរៀនចាស់ បើអាច ជួយបង្រៀនមិត្តភក្តិដើម្បីចងចាំបានយូរ។
៣. សម្រាកពេលខ្លះ ដើម្បីឲ្យមានកម្លាំង
(Take yourself a Breaks)
កំុសម្រុករៀនចង់ចេះចេះឆាប់ពេក រកពេលសម្រាកខួរក្បាលខ្លះ
ដើម្បីបង្កើនឋាមពល បើពំុដូច្នោះទេ អ្នកនឹងបាក់ស្បាត លែងចង់រៀនទៀតមិនខាន។
៤. រៀបផែនការ (Always plan your study)
កំុទុកឲ្យការងារច្របូកច្របល់ ការងារណាគួរធ្វើមុន
ការងារណាគួរធ្វើក្រោយ កំុទម្លាប់ទុករហូតដល់គនពេល ធ្វើមិនទាន់។
៥. រៀនពីវិធីសាស្រ្តប្រឡង (Practice Good
Exam-Taking Strategies)
ធ្វើលំហាត់ណាស្រួលមុន ទុកលំហាត់ណលំបាកក្រោយ
ព្រោះបើអ្នកធ្វើលំហាត់លំបាកបំផុតមុន អ្នកអាចបាត់បង់ពិន្ទុពីលំហាត់ស្រួល ព្រោះគ្មានពេលគ្រប់គ្រាន់។
៦.
រៀបចំឥរិយាបទឲ្យបានត្រឹមត្រូវពេលប្រឡង (Learn How to Behave During Formal
Examinations)
រលឹកមេរៀន កំុភ័យស្លន់ស្លោ រៀនធ្វើចិត្តឲ្យនឹងន
ជឿជាក់លើខ្លួនឯង។
៧. មើលកំណែរឡើងវិញ (Review old exam papers)
បើគ្រូឲ្យកំណែរ ត្រូវមើលចំណុចខ្វះខាត កំុគ្រាន់តែមើលពិន្ទុ
ព្រោះវាជួយឲ្យអ្នកអាចកែពេលក្រោយ។
ដកស្រង់ចេញពីសៀវភៅ ខ្ញុំឆ្លាត (I'm Smart) ដោយព្រះអង្គគ្រូ គូ សុភាព
ដកស្រង់ចេញពីសៀវភៅ ខ្ញុំឆ្លាត (I'm Smart) ដោយព្រះអង្គគ្រូ គូ សុភាព