លក្ខណៈរបស់អ្នកប្រាជ្ញ


     ដើម្បីបានជាអ្នកចេះដឹង អ្នកត្រូវប្រកបដោយលក្ខណៈដូចខាងក្រោម៖
១. ស្ដាប់ (Listen)
            មនុស្សមានត្រចៀកពីរ មាត់មួយ ដូច្នេះត្រូវស្ដាប់ឲ្យបានច្រើនជាងនិយាយ។ ស្ដាប់ដោយយកចិត្តទុកដាក់ ស្ដាប់ដោយគោរព ស្ដាប់អ្វីដែលមានប្រយោជន៍។ ការស្ដាប់ជាមូលដ្ឋាននៃចំណេះដឹងគ្រប់យ៉ាង។
២. ពិចារណា (Think)
            យកពាក្យគ្រូមកគិតពិចារណាថា មានប្រយោជន៍ ឬអត់ប្រយោជន៍ គួរឬមិនគួរ ត្រូវឬមិនត្រូវ។ មិនមែនស្អីក៏ចេះតែជឿដែរនោះទេ។
៣. សួរ (Ask)
            បើមានចម្ងល់ ត្រូវហ៊ានសាកសួរ កុំខ្មាស កុំអៀន ត្រូវរៀនទម្លាប់ចិត្តឲ្យក្លាហាន កុំរុញរា។ បើសួរ ត្រូវសួរដោយចង់ចេះ ចង់ដឹង មិនមែនសួរដើម្បីផ្ចាញ់ផ្ចាលនោះទេ។
៤. បង្រៀនបន្ត (Teach)
            កុំកំណាញ់ចំណេះឲ្យសោះ ការបង្រៀនជាវិធិសាស្រ្តដ៏មានប្រសិទ្ធិភាព ដែលធ្វើឲ្យអ្នកកាន់តែចេះច្បាស់ប្រាកដឡើង និងមានភាពស្វាហាប់ក្នុងការនិយាយ។
៥. វិភាគបន្ថែម (Analize)
            បើមានពេល ត្រូវជួបជំុគ្នាជជែកវែកញែក ពិភាក្សាបន្ថែមទៅលើមេរៀន ដែលបានរៀនរួចហើយ។ ជួនកាល គ្រូ ឬមេរៀនអាចមានការភ្លំងភ្លាត់ ដូច្នេះសិស្សត្រូវចេះផ្ទៀងផ្ទាត់ឡើងវិញ។
៦. កត់ត្រាទុក (Take note)
            មិនត្រូវជឿលើខួក្បាលអ្នកទេ វាងាយនឹងភ្លេចណាស់។ ចំណុចណាសំខាន់ត្រូវកត់ត្រាទុក ត្រូវមានទម្លាប់យកប៊ិចនិងសៀវភៅតាមខ្លួនជានិច្ច វាជាអាវុធរបស់អ្នកសិក្សា។
អត្ថបទដោយ៖ ព្រះអង្គគ្រូ គូ សុភាព

Share on Google Plus

About Unknown

My name is Horn Ken. I design this blog with purpose to share leadership development tips and also working to find greatest sources for leadership building. I hope users benefit from this blog as I do. Please kindly share it if you find my article useful!